RiKa Home Store ad creative
RiKa Home Store

RiKa Home Store

Active· since May 24, 2026

120
days running
0
relaunches

Ad copy

ការជ្រើសរើស Educational Toys (ប្រដាប់ក្មេងលេងអប់រំ) ទៅតាមដំណាក់កាលលូតលាស់របស់កុមារ គឺជារឿងដែលអាណាព្យាបាលសម័យថ្មីយកចិត្តទុកដាក់បំផុត។ ខាងក្រោមនេះ ជាដំណាក់ការលូតលាស់ ខ្លី ខ្លឹមងាយយល់ដែលជាជំនួយដល់អាណាព្យាបាលក្នុងការជ្រើសរើស ប្រដាប់ក្មេងលេងអប់រំ (Educational Toys) ឲ្យត្រូវទៅតាមតម្រូវការខួរក្បាលរបស់ពួកគេ។ ១. វ័យ ០ ដល់ ៦ ខែ៖ "វ័យបំពេញខួរក្បាល ឬ វ័យភ្ញោចវិញ្ញាណ" ជាដំណាក់កាលដែលកោសិកាខួរក្បាលបង្កើតការតភ្ជាប់លឿនបំផុតតាមរយៈវិញ្ញាណទាំង ៥ (ការមើលឃើញពណ៌សខ្មៅ ស្ដាប់សំឡេងម៉ាក់ៗ និងការប៉ះពាល់)។ ២. វ័យ ៧ ដល់ ១២ ខែ៖ "វ័យស្វែងយល់ បង្កើតទំនាក់ទំនង" ជាដំណាក់កាលចេះ វារ តោងឈរ និងដើរតេះតះ កុមារចាប់ផ្ដើមស្វែងយល់ពីពិភពជុំវិញខ្លួន។ ពួកគាត់ចាប់ផ្ដើមយល់ពីភាសាសញ្ញា អារម្មណ៍របស់មនុស្សជុំវិញ និងអាចរៀនពាក្យដំបូង (ម៉ាក់ៗ ប៉ាៗ)។ ៣. វ័យ ១ ដល់ ២ ឆ្នាំ៖ "វ័យឯករាជ្យ និងចងចាំសកម្ម" (Toddler) ជារឿយៗត្រូវបានគេហៅថា វ័យរុករក។ កុមារចង់ធ្វើអ្វីៗដោយខ្លួនឯង (ញ៉ាំបាយ ដើរ) ចាប់ផ្ដើមស្គាល់ពាក្យថា "ទេ" និងមានការចងចាំរឿងរ៉ាវជុំវិញខ្លួនបានល្អ។ ជាវ័យដែលខួរក្បាលស្រូបយកភាសាបានលឿនខ្លាំង។ ៤. វ័យ ៣ ដល់ ៤ ឆ្នាំ៖ "វ័យច្នៃប្រឌិត និងស្រមៃខ្ពស់" ខួរក្បាលផ្នែកបង្កើតរឿងរ៉ាវ និងការគិតបែបអរូបីចាប់ផ្ដើមដំណើរការ។ ពួកគាត់ចូលចិត្តលេងសន្មត (ធ្វើជាចុងភៅ គ្រូពេទ្យ) ចូលចិត្តសួរ "ហេតុអ្វី?" មិនចេះហត់ និងរៀនរៀបចំទុកដាក់វត្ថុតាមពណ៌ ឬទំហំ។ ៥. វ័យ ៥ ដល់ ៦ ឆ្នាំ៖ "វ័យត្រៀមលក្ខណៈ និងសង្គម" (Pre-school) ជាវ័យអភិវឌ្ឍបំណិនសង្គម (ការចែករំលែក យល់ពីអារម្មណ៍អ្នកដទៃ) និងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ខួរក្បាលត្រៀមលក្ខណៈរួចរាល់សម្រាប់ការរៀនអក្សរ លេខ និងការដោះស្រាយបញ្ហាងាយៗនៅក្នុងថ្នាក់រៀន។ ពត៍មានបន្ថែមឆាតមកផេកប្រឹក្សាយោបល់បាន Telegram 012674049 ចង់បានតម្លៃពិសេស ចូលឆាណែលតេលេក្រាម៖ https://t.me/rikahomestore 📍បុរីពិភពថ្មីចំការដូង1 ភ្នំពេញ

🪄Crush AI

Like this ad? Make it yours.

Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.

RiKa Home Store Ad — Running 120 Days | Crush Ad Library